សម្តេចធិបតី៖លោកបណ្ឌិត ជួន កក្តដា នឹងត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា
ភ្នំពេញ៖លោកបណ្ឌិត ជួន កក្តដា នឹងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងពិធីបុណ្យទន្លេនាខេត្តតាកែវ។
សម្ដ៣ចធិបតីបន្តថា៖ដោយសារលោកប្អូនបណ្ឌិតជួន កក្ដដា មានចំណេះជំនាញជាធនធានមនុស្សដ៏ល្អរាជរដ្ឋាភិបាលនឹងរៀបចំតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាដើម្បីឱ្យបន្តជួយខាងផ្នែកសាសនាតទៅទៀត។
សម្ដេចធិបតីបានបញ្ជាក់ច្បាស់ថា៖រាជរដ្ឋាភិបាលមិនបានបង្ខំឱ្យលោកប្អូនបណ្ឌិតជួន កក្ដដា សឹកទេលោកប្អូនសឹកដោយខ្លួនឯងព្រោះបានបំពេញការងារជួយខាងវិស័យព្រះពុទ្ធសាសនាច្រើនឆ្នាំហើយឥឡូវចង់បម្រើខាងវិស័យអាណាចក្រវិញជួយជាតិដូចគ្នាទេហើយក៏បន្តជួយខាងព្រះពុទ្ធសាសនាដដែលគ្រាន់តែដូរភេទពីព្រះសង្ឃមកគ្រហស្ថឬមកជាមនុសាមញវិញមិនមែនជាអ្នកបួសទៀតទេ។
គួរបញ្ជាក់ថា៖ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ។ព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រេចលាចាកសិក្ខាបទនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នេះ ។ ការលាចាកសិក្ខាបទដោយព្រះអង្គអស់និស្ស័យជាអ្នកបួសបន្តទៀត ៕