ព្រឹកនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងអញ្ជើញជាអធិបតីបើកកម្មវិធី ទន្លេមេគង្គ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន
ភ្នំពេញ៖ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញជាអធិបតីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នាវេលាម៉ោង៩ ព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
នេះគឺជាឆ្នាំទី២ហើយ ដែលឯកឧត្ដម រដ្ឋមន្ដ្រី ផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។
កម្មវិធីព្រឹកស្អែកនេះ ដែលស្វាគមន៍អ្នកទស្សនាដោយសេរីនិងឥតគិតថ្លៃ នឹងចាក់បញ្ចាំងជូននូវវីដេអូចំនួន២ ដែលក្នុងនោះ មួយជាវីដេអូផលិតដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងមួយទៀត ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជា៕