សម្រាប់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែមីនា គុណភាពខ្យល់ គឺ «ល្អ»
ភ្នំពេញ៖ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៥.៩១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកែប និង ខេត្តស្វាយរៀង, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តតាកែវ, ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕