គ្រូបង្វឹកវាយសីកម្រិតបឋមចំនួន១០ភាគរយបានទទួលលទ្ធផលល្អ
ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលជំនាញកីឡាវាយសីកម្រិតបឋម(ShuttleTimeIntrodutionCourse)ដែល
ចាប់ផ្ដើមពីថ្ងៃទី២៨វិច្ឆិកាមកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១ធ្នូលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការ
រងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកឧត្តមសេនីយ៍ឯកលី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបាន
អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះ ។
វគ្គនេះបើកឡើងក្រោមថវិកាក្នុងកញ្ចប់បណ្ដុះបណ្ដាលធនធានមនុស្សរបស់ក្រសួងអប់រំយុវជន និង កីឡានិង
មានការទ្រទ្រង់ដោយសហព័ន្ធកីឡាវាយសីទ្វីបអាស៊ី ។វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣៥រូបដែលក្នុងនោះមាន១០រូបជានារី ។
ក្នុងចំណោមសិក្ខាកាមទាំងចំនួន៣៥រូបនោះមានមកពីសហព័ន្ធកីឡាវាយសីកម្ពុជាក្លិបដែលជាសមាជិកសហព័ន្ធចំនួន១០ សាលារៀនចំនួន១០ និង មកពីមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្តចំនួន១១ ។
ក្នុងចំណោមសិក្ខាកាមដែលចូលរួមនេះមានសិក្ខាកាមចំនួន១០ភាគរយបានទទួលលទ្ធផលល្អ ៩០ភាគរយបានទទួលលទ្ធផលមធ្យម ហើយគ្មានអ្នកដែលបានទទួលលទ្ធផលខ្សោយនោះទេ ។ជាមួយនឹងការបិទវគ្គនេះសហព័ន្ធ
កីឡាវាយសីអាស៊ីតាមរយៈសហព័ន្ធកីឡាវាយសីកម្ពុជាបានផ្ដល់នូបសម្ភារៈមួយចំនួនដូចជារ៉ាកែត ខ្សែរ៉ាកែត បង់រុំដងរ៉ាកែត និង ខ្សែសំណាញ់រ៉ាកែតដល់បណ្ដាក្លិប សាលារៀន និងមន្ទីអប់រំដែលចូលរួមគ្រប់ៗគ្នា ។
លោកSanbenthan Sivqperumal ជាជនជាតិម៉ាឡេស៊ី និង ជាគ្រូជំនាញមកពីសហព័ន្ធកីឡាវាយសីទ្វីបអា
ស៊ីបានអះអាងថាលោកមានទំនាក់ទំនងជាមួយសហព័ន្ធកីឡាវាយសីកម្ពុជាចំនួន៦ឆ្នាំមកហើយ ។សមាជិកសហព័ន្ធ
កីឡាវាយសីអាស៊ីមាន៤៨ប្រទេសហើយពួកគេកមពុងតែអភិវឌ្ឍន៍ខ្លាំងយ៉ាលឿន ។កម្ពុជាក៏មានការប្រែប្រួលដែរ
វគ្គនេះលោកនឹងបង្រៀនគ្រូដើម្បីឲ្យគ្រូយកទៅបណ្ដុះបណ្ដាលអ្នកក្មេងៗតាមសាលារៀនដែលជាថ្នាល ។លោកមាន
ជំនឿចិត្តថាពួកកេនឹងក្លាយជាគ្រូល្អ មានសមត្ថភាពសម្រាប់អ្នកជំនាន់ក្រោយ ។