ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាពេលនេះឯកឧត្ដម ហ៊ុន សាន នៅមានជីវិតនៅឡើយ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់

30

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺឯកឧត្ដម ហ៊ុន សាន នៅមានជីវិតនៅឡើយ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។សម្តេចតេជោ ហ៊ុន សែន បានច្រានចោលព័ត៌មានថា បងប្រុសសម្តេចទទួលមរណភាព។
ការបញ្ជាក់របស់សម្តេចតេជោ ជាការឆ្លើយតបទៅនឹងការផ្សាយលើបណ្តាញសង្គមមួយចំនួនថា ឯកឧត្ដម ហ៊ុន សាន បានទទួលមរណភាព។
សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្រុសសម្តេច ក៏ដូចជាការរាប់អានចំពោះគ្រួសារសម្តេច៕

អត្ថបទដែលជាប់ទាក់ទង