សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅ បង្ហាត់ បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានាឱ្យកាន់តែច្រើន
ភ្នំពេញ៖នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហា បវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡា គុន ខ្មែរ សហរដ្ឋអាមេរិក ដឹកនាំដោយលោក វ៉ា សុធា ប្រធានប្រតិភូនៃស្ថានី យ ទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមាន សន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្ដម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ ថោន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀប ចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយ បានរៀបចំការប្រកួតពី២សង្វៀនក្នុងមួយសប្តាហ៍ កើនដល់ ៦សង្វៀន ក្នុង មួយសប្តាហ៍ ដែលការរីកចម្រើននេះ គឺកើតចេញអំពីកិច្ចសហប្រតិបត្តិការ របស់ ស្ថានីយទូរទស្សន៍ថោន (TOWN) ជាមួយនឹងបណ្ដាស្ថាប័នប្រដាល់ អន្តរជាតិនានា នៅតាមបណ្តាប្រទេសមួយចំនួន។
ឯកឧត្ដម វ៉ា សុធា ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីផងដែរថា តាម រយៈ ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធាន ព្រឹទ្ធ សភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការដឹកនាំប្រកបដោយចក្ខុវិស័យ វែង ឆ្ងាយរបស់សម្ដេចបវរធិបតី ប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាង ច្រើន ពី សំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងបានផ្សព្វផ្សាយ ប្រដាល់ គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោក។
ឯកឧត្ដម វ៉ា សុធា ក៏បានគោរពរាយការណ៍ជូនសម្ដេចមហា បវរ ធិបតី អំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែ ក្រវាត់តេជោសន្តិភាព លើកទី៣ រវាងកីឡាករកម្ពុជា និងកីឡាករមកពីសហរដ្ឋអាមេរិក ដែល នឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាបនាពេល ខាង មុខ នេះ ដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក (World Championship Kickboxing-WCK) ព្រមទាំង នឹង មាន ការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះ ទៅកាន់សហរដ្ឋអាម៉េរិកផងដែរ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វា គមន៍ ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូ មកពីស្ថាប័នប្រដាល់ សេរីពិភពលោក (WCK) និង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះស្ថានីយ៍ទូរទស្សន៍ ថោន (TOWN) ដែលបាន សហ ការ ជាមួយស្ថាប័នប្រដាល់សេរីពិភពលោក (WCK) ក្នុងការរៀបចំការប្រកួត ដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ដែល នេះ គឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញ ការផ្សព្វផ្សាយ និងការលើក កម្ពស់ ស្មារតីសិល្បៈក្បាច់គុនខ្មែរ ក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ ពិភព លោក។
សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីភាពសម្បូរ បែបនៃ សិល្បៈ ក្បាច់ គុនបុរាណខ្មែរ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះស្ថាប័ន ប្រដាល់ សេរីពិភពលោក (WCK) ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈ គុនបុរាណ ខ្មែរ ដែលនេះគឺជាវប្បធម៌របស់កម្ពុជា មិនត្រឹមជាសិល្បៈការពារខ្លួន និង សិល្បៈ ក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុង ការកសាង មិត្តភាព ផងដែរ។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការ យកចិត្ត ទុក ដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រសិល្បៈ ក្បាច់គុនបុរាណ ខ្មែរ រួមមាន ការដាក់បញ្ចូលគុនល្បុកតោ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិ វប្ប ធម៌ អរូបីយ នៃ មនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ និងបានដាក់ យុទ្ធគុន មួយចំនួន ចូលទៅក្នុងវិស័យកងទ័ព ដូចជាគុនល្បុក្កតោ យុទ្ធក្រមខម និង គុនខ្មែរជាដើម។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្តេចចង់ ឃើញយុទ្ធគុនខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតា ម បណ្ដា ប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្ដេចមហាបវធិបតី ក៏បានលើកទឹកចិត្តឱ្យស្ថានីយ៍ទូរទស្សន៍ថោន (TOWN) បន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ជាមួយ ស្ថាប័ន ប្រដាល់សេរីអន្តរជាតិនានា ឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបានជូន ពរ ឱ្យការរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់សម្ដេចតេជោសន្តិភាពលើកទី៣ នៅខេត្តសៀមរាប ទទួលបានជោគជ័យ៕