រុស្ស៊ី ថា ខ្លួន នឹង ចុះ ហត្ថលេខា លើ កិច្ចព្រមព្រៀង សមុទ្រ ខ្មៅ បើ សហរដ្ឋអាមេរិក បញ្ជា ឲ្យ លោក Zelenskiy គោរពតាម កិច្ចព្រមព្រៀង នោះ
ក្រុងម៉ូស្គូ៖រុស្ស៊ី បាន និយាយ នៅ ថ្ងៃ អង្គារ ថា ខ្លួន មាន ឆន្ទៈ ធ្វើ កិច្ចព្រមព្រៀង ថ្មី ស្តីពី សុវត្ថិភាព នៃ ការ ដឹកជញ្ជូន នៅ សមុទ្រ ខ្មៅ ដែល ជា ជំហាន មួយ អាច នាំ ទៅ រក បទ ឈប់ បាញ់ ជាមួយ អ៊ុយក្រែន ប៉ុន្តែ លុះត្រា តែ សហរដ្ឋអាមេរិក បាន បញ្ជា ឲ្យ ប្រធានាធិបតី Volodymyr Zelenskiy គោរព តាម កិច្ចព្រមព្រៀង នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រី ការបរទេស រុស្ស៊ី លោក Sergei Lavrov បាន ថ្លែង ថា មាន តែ ការ បញ្ជា បែប នេះ ទេ ដែល នឹង ផ្តល់ ការ ធានា ដែល រុស្ស៊ី ត្រូវ ការ។
ភាគី នីមួយៗ បាន រិះគន់ ភាគី ម្ខាង ទៀត អំពី ការ ដួលរលំ កិច្ចព្រមព្រៀងនៅ ឆ្នាំ ២០២៣ ដែល មាន បំណង ធានា សុវត្ថិភាព នៃ ការ ដឹកជញ្ជូន ទំនិញ នៅ សមុទ្រ ខ្មៅ បន្ទាប់ ពី រុស្ស៊ី បាន បញ្ជូន ទាហាន រាប់ម៉ឺននាក់ ទៅ កាន់ អ៊ុយក្រែន ក្នុង ខែ កុម្ភៈ ឆ្នាំ ២០២២។
លោក Lavrov បាន ថ្លែង តាម ទូរទស្សន៍ ថា «យើង ត្រូវការ ការ ធានា ច្បាស់លាស់។ ដោយសារ បទពិសោធន៍ ដ៏ ជូរចត់ ជាមួយ កិច្ចព្រមព្រៀង ក្រុង កៀវ ការ ធានា ពិតប្រាកដ គឺ មាន តែ បញ្ជា ពី ទីក្រុង វ៉ាស៊ីនតោន ទៅ កាន់ Zelenskiy និង ក្រុម របស់ គាត់ ឲ្យ ធ្វើ សកម្មភាព ជាក់លាក់ ប៉ុណ្ណោះ»។
លោក បាន បន្ថែម ថា «ហើយ វា ហាក់ ដូចជា ខ្ញុំ ថា ដៃគូ អាមេរិក របស់ យើង បាន ទទួល សញ្ញា នេះ ហើយ។ ពួកគេ យល់ ថា មាន តែ ទីក្រុង វ៉ាស៊ីនតោន ទេ ដែល អាច ធានា បាន នូវ ការ បញ្ឈប់ ការ វាយប្រហារ ភេរវកម្ម, ការ បាញ់ ផ្លោង លើ ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល និង ថាមពល ដែល មិន ពាក់ព័ន្ធ នឹង វិស័យ យោធា-ឧស្សាហកម្ម»។
គួរបញ្ជាក់ថា យោង តាម សម្ដី របស់ លោក Lavrov រុស្ស៊ី នឹង មិន យល់ព្រម លើ បទ ឈប់ បាញ់ តាម ដែន សមុទ្រ ឡើយ លុះត្រាតែ សហរដ្ឋអាមេរិក ដាក់ សម្ពាធ ខ្លាំង ជាង មុន លើ លោក Zelenskiy។ អាមេរិក មើល ឃើញ ថា បទ ឈប់ បាញ់ តាម ដែន សមុទ្រ នេះ ជា ជំហាន ឆ្ពោះទៅ រក បទ ឈប់ បាញ់ ទូលំទូលាយ។
ជំនួប រវាង លោក Zelenskiy និង លោក ត្រាំ នៅ សេតវិមាន កាលពី ខែ មុន បាន ប្រព្រឹត្តទៅ យ៉ាង អាក្រក់ ដែល បង្ក ឲ្យ មាន ការ ព្រួយបារម្ភ ក្នុង ចំណោម ទីក្រុងកៀវ និង សម្ព័ន្ធមិត្ត អឺរ៉ុប ថា លោក ត្រាំ អាច នឹង ចុះ កិច្ចព្រមព្រៀង ជាមួយ លោក ពូទីន ដែល ធ្វើ ឲ្យ ប៉ះពាល់ ដល់ សន្តិសុខ របស់ ពួកគេ និង ផ្ដល់ ផលប្រយោជន៍ ដល់ រុស្ស៊ី៕