ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពវៀតណាម ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

39

ភ្នំពេញ៖នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការ បញ្ជាការដ្ឋាន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ដែលបាន អនុញ្ញាត ឱ្យ រូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបាន គោរពរាយការណ៍ជូនសម្តេចមហាបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងយោធភូមិភាគ ទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ព្រមទាំង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រ តិ បត្តិ ការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តា អង្គ ភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំ បន្ថែម ទៀត។
លោកឧត្តមសេនីយ៍ទោ ក៏បាន គោរព ជម្រាបជូន សម្តេចបវរធិបតី ផងដែរថា ក្នុង ដំណេីរ ទស្សនកិច្ច នាពេល នេះ ក៏ដេីម្បី ជូន ពរដល់អង្គភាពនៃកង យុទ្ធ ពល ខេមរភូមិន្ទ កម្ពុជា ក្នុ ងឱកាស បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ដែលនឹង ឈាន ចូល មកដល់ នាពេលខាង មុខនេះ។
សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និង ជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការ សាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃ មួយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្ត ចំពោះ កិច្ច សហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធ ភូមិ ភាគ ទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការលើការ បណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេល កន្លង មក។
សម្តេចមហាបវរធិបតី ក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ព ប្រជា ជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ ប្រសើរ ថែម ទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ព ចំណុះកងទ័ពជើងគោកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង