ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានរៀបចំ​វេទិកាពិភាក្សា​សារព័ត៌មានស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ »

44

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានរៀបចំ​វេទិកាពិភាក្សា​សារព័ត៌មានស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤» ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពី លោកជំទាវ ឌិត នីតា ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា លោក លាង ដឺ លុច នាយកប្រតិបត្តិក្លិប​អ្នកកា​សែត​កម្ពុជា និងអ្នកសារព័ត៌មាន៨០នាក់ មកពី៥២ស្ថាប័ន។
គោល​បំណងនៃការរៀបចំវេទិកាពិភាក្សាសារព័ត៌​មានខាង​លើនេះ​គឺដើ​ម្បី​ផ្តល់​ឱកាសដល់អ្នកសារព័ត៌មាន សំខាន់​អ្នក​សារព័ត៌មាន​ផ្នែកសេដ្ឋកិច្ចបាន​ស្វែងយល់​អំពីតួនាទីនៃប្រព័ន្ធចែករំលែក​ព័ត៌មានឥណទាន​នៅ​កម្ពុជា​ក្នុង​កា​រ​លើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការនៃ​ទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួម​ទាំង​ស្ថានភាព​ឥណទាន​នៅ​កម្ពុជា​សម្រាប់ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង