ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរនៅថែអាចទាក់ទងអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅទីតាំងអាគារ កំពុងសាងសង់ហើយត្រូវបានរលំដោយសារគ្រោះរញ្ជួយដី

44

ភ្នំពេញ៖លោក ឈឹម វិបុល (ទូរសព្ទលេខ ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្ថិតនៅទីតាំងអាគារ ដែលកំពុងសាងសង់ហើយត្រូវបានរលំដោយសារគ្រោះរញ្ជួយដី ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងរងចាំព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថៃ។
បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីគាត់ទាំង ២នាក់ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាហ៍លំបាកនេះ។
ខ្ញុំសូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជា សូមជួយបីបាច់ថែរក្សា បងប្អូនខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសថៃទាំងអស់សូមមានសុខ សុវត្ថិគ្រប់គ្នា និងរួូចចាកផុតពីទុក្ខភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥នេះ។

#MLVT #HENGSour #NEA

អត្ថបទដែលជាប់ទាក់ទង