ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Macron ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលទៅលីបង់ថា «មិនអាចទទួលយកបាន» និងគ្រោងពិភាក្សាជាមួយ លោក ត្រាំ

47


ក្រុងប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា គ្មាន ហេតុផល ណា អាច បង្ហាញ ពី ភាព ត្រឹមត្រូវ នៃ ការ វាយប្រហារ របស់ អ៊ីស្រាអែល លើ ក្រុម Hezbollah នៅ លីបង់ នៅថ្ងៃសុក្រនេះទេ ហើយថាលោកនឹងទូរសព្ទទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើអគារមួយនៅជាយក្រុង Beirut ដែលជាការវាយប្រហារលើកដំបូងលើរដ្ឋធានីលីបង់ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ដែលសម្របសម្រួលដោយបារាំង និងសហរដ្ឋអាមេរិក។ លោក Macron បានបញ្ជាក់ថា សកម្មភាពនេះរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអ៊ីស្រាអែលបានបំពានដោយឯកតោភាគី។
លោក Macron គ្រោងនឹងទូរសព្ទទៅលោក ត្រាំ ក្នុងពេលឆាប់ៗនេះ និងលោក Netanyahu ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ ដើម្បីជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់វិញ។
គួរបញ្ជាក់ថា បទឈប់បាញ់កាលពីខែវិច្ឆិកា បានតម្រូវឱ្យក្រុម Hezbollah ដកអាវុធចេញពីភាគខាងត្បូងប្រទេសលីបង់ និងអ៊ីស្រាអែលដកកងទ័ពចេញ ខណៈដែលលីបង់ត្រូវដាក់ពង្រាយកងទ័ពជាតិនៅក្នុងតំបន់។ ចាប់តាំងពីបទឈប់បាញ់ ការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពាន ត្រូវបានបន្តធ្វើឡើងរវាងលីបង់ ហេសបូឡា និងអ៊ីស្រាអែល ដែលបង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់នេះ៕

អត្ថបទដែលជាប់ទាក់ទង