ចោរ២នាក់ប្រើកាំភ្លើងប្លន់រថយន្តលើផ្លូវល្បឿនលឿនត្រូវសមត្ថកិច្ចស្រុកអង្គស្នួល ចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់
កណ្តាល៖កងកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យដឹងជាបឋមថា ជនសង្ស័យប្រើកាំភ្លើ.ងប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់។
បើតាមសមត្ថកិច្ចថា ករណីនេះផ្តើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស២នាក់ ហើយពេលនគរបាលដេញចាប់ ពួកវាបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន បើកគេច តែចុងក្រោយត្រូវនគរបាលតាមចាប់បានម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន៕