ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រឹកថ្ងៃទី០២ ខែមេសាវេលាម៉ោង ០៧:១១នាទី នឹងរៀបចំពិធីដង្ហែសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ចេញពីគេហដ្ឋានឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស

49

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី នឹងរៀបចំពិធីដង្ហែសព ឆ្ពោះទៅ កាន់វត្តច័ន្ទបុរីវង្ស ដោយហែចេញពីគេហដ្ឋាន បត់ស្តាំតាមផ្លូវលេខ៥៩២ បត់ស្តាំតាមផ្លូវលេខ៥៩៨ រហូតដល់ស្តុបកាំកូស៊ីធី បត់ឆ្វេងតាមមហាវិថីអង្គរភ្នំពេញ បត់ស្តាំតាមមហាវិថីឈ្នះ ឈ្នះ បត់ឆ្វេងតាមផ្លូវជាតិលេខ៥ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបញ្ចុះសពតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា  ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
  ដើម្បីឱ្យការរៀបចំពិធីដង្ហែសពខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍នៅតាម តម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និងធ្វើការពង្វាងចរាចរណ៍ដោយក្តីអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌឫស្សីកែវ រដ្ឋបាលខណ្ឌព្រែកព្នៅ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង