ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាត្រីថ្ងៃសៅរ៍ទី២៩មីនាផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក ឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនា

58

ភ្នំពេញ៖សំរាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក ( របាំប្រពៃណី) ហើយសម្រាប់ថ្ងៃអាទិត្យទី៣០មិនាវិញ នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេងកំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាល្ងាចថ្ងៃសៅរ៍ទី២៩មីនា នេះ។
គួររំលឹកថា៖ កាលពីសប្តាហ៍ទី៣ ក្រោមការរៀបចំរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បានបង្កើតឱ្យមានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់ ដែលបានធ្វើឱ្យផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានកំណើនមនុស្សទៅដើរលេងកំសាន្តនិងទស្សនារាប់ម៉ឺនខុសប្លែកពីសប្តាហ៍មុនៗ។
តាមការចង្អុលបង្ហាញពីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្តូន៨ងកើនឡើងផងដែរ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

អត្ថបទដែលជាប់ទាក់ទង