ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលក្រុងបាងកក៖ករណីជាង ៧០០នាក់ទាក់ទងនឹងស្ថានភាពសំណង់អគារ ក្នុងប្រទេសថៃ នឹងត្រូវពិនិត្យឡេីងវិញ ក្រោយការរញ្ជួយដី

63

ក្រុងបាងកក៖អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រដ្ឋបាលក្រុងនឹងត្រួតពិនិត្យលេីករណីជាង ៧០០ នាក់ជុំវិញការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង បញ្ជូនរលកនៃការរញ្ជួយមកទូទាំងប្រទេសថៃកាលពីថ្ងៃសុក្រ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។
លោកអភិបាលក្រុងនិយាយថា រដ្ឋបាលក្រុងទទួលបានសេចក្តីការណ៍ចំនួន ២ ០០០ ទាក់ទងនឹងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដី។ ការត្រួតពិនិត្យជំហានដំបូងត្រូវធ្វេីទៅលេីករណីធ្ងន់ធ្ងរបំផុតជាមុនសិន។ លោក Chadchart បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង Traffy Fondue អាចកំណត់កូអរដោណេភូមិសាស្រ្តសម្រាប់ការត្រួតពិនិត្យជំហានដំបូង ហេីយក្រុមវិស្វករស្ម័គ្រចិត្ដនឹងធ្វើការស្ទង់មតិដោយមិនចាំបាច់ចុះទៅដល់កន្លែងផ្ទាល់។
អភិបាលរងក្រុងបាងកក លោក Wisanu Subsompon បាននិយាយថា ក្រសួងសាធារណការថានឹងពិនិត្យលេីហេដ្ឋរចនាសម្ព័ន្ធរដ្ឋាភិបាល ខណៈដែលរដ្ឋបាលក្រុង ជាអ្នកពិនិត្យករណីដែលរាយការណ៍ពីប្រជាពលរដ្ឋ។ ករណីជាង ៧០០នេះ ត្រូវបានកំណត់ឱ្យដោះស្រាយតាមលំដាប់លំដោយនៃភាពធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបានរាយការណ៍ពីការរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រជាថ្មីម្តងទៀត នៅប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រទេសថៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង