ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋខ្មែរអាចទៅធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៉ីអនទី៣

20


ភ្នំពេញ៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពង្រីក ការ ផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ នៅផ្សារទំនើបអ៉ីអនមានជ័យ (អ៉ីអនទី៣) ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ ចាក់ អង្រែក្រោម ខណ្ឌមានជ័យ។
ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅ ផ្សារទំនើបអ៉ីអនទី៣នេះ គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជា ពល រដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។
បច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៉ីអនទី២ ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។ ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្ត ទុក ដាក់ ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង