អ្នកស្លាប់ក្នុងរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ ៣,៤៧១នាក់
ក្រុងបាងកក៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃអាទិត្យ ថា គិតត្រឹមថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,៤៧១ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
របាយការណ៍បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិមួយនេះ ក៏បានបណ្តាលឱ្យមនុស្សចំនួន ៤,៦៧១នាក់ រងរបួស និង ២១៤នាក់ផ្សេងទៀតបានបាត់ខ្លួន គិតត្រឹមថ្ងៃសៅរ៍ដដែល។
អង្គការសង្គ្រោះក្នុងស្រុក និងអន្តរជាតិបានធ្វើការយ៉ាងសកម្ម ដោយបានជួយសង្គ្រោះមនុស្សចំនួន ៦៥៣នាក់ ដែលបានជាប់នៅក្នុងអគារនានា បន្ទាប់ពីការរញ្ជួយដីបានកើតឡើង។ ក្រៅពីនេះ សាកសពចំនួន ៦៨២នាក់ ត្រូវបានគេប្រទះឃើញ និងស្រង់ចេញពីគំនរបាក់បែកនៃអគារដែលបានបាក់រលំ៕