អភិបាលខេត្តសៀមរាប៖អំពាវដល់ម្ចាស់អាជីវកម្មដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សូមកុំតម្លេីងថ្លៃ
សៀមរាប៖នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះឯកឧត្ដមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំអនុគណ:កម្មការសម្របសម្រួល និងពិធីការរបស់រដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត និងផ្ដល់អនុសាសន៍ដល់ក្រុមការងារខេត្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងពិធីបើកព្រឹត្តិការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្ដមអភិបាលខេត្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំអង្គរសង្ក្រាន្ត ដើម្បីត្រៀមសហការជាមួយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ នៅលើទីតាំងចំនួន៦ រួមមានទីតាំងបរិវេណប្រាសាទអង្គរវត្ត ទីតាំងសួនច្បារព្រះរាជដំណាក់ ទីតាំងដងស្ទឹងសៀមរាប ទីតាំងKing’s Road ទីតាំង Pub street និងទីតាំងអង្គរឃ្យុងយូ ដោយមានកម្មវិធីចំនួ ៣៨កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ។
សូមអញ្ជេីញភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមទស្សនាកម្សាន្តអង្គរសង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ឱ្យបានច្រេីនកុះករ តាមទីតាំងខាងលេី។ ទន្ទឹមនឹងនេះ រដ្ឋបាលខត្តក៏សូមអំពាវដល់ម្ចាស់អាជីវកម្មដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់សូមកុំតម្លេីងថ្លៃ សូមរក្សាតម្លៃឱ្យបានសមរម្យ៕