ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដា ក់ ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ ឦសាន»
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យ អនុវត្តន៍ ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ ឦសាន»។
កម្មវិធីពិសេសនេះ ត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅ ក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្ម វិធីពិសេស» នេះ កើត ចេញ ពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាព សេដ្ឋកិច្ចដល់បណ្ដា ខេត្ត ដែល ស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធ កម្ម សេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ។
«កម្មវិធីពិសេស» នេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែល មានលក្ខណៈសាមញ្ញ, ចំគោលដៅនិង ភាពអនុគ្រោះខ្ពស់។
«កម្មវិធីពិសេស» នេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនា ទានចំនួន ៣ រួមមាន៖
ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយ ជា ខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហ កម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយ ជាតិ នានា។
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផល រហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈ រាយ ប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យ ទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែល មាន ស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែម ឱ្យគ្នាទៅវិញ ទៅ មក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២) ការ ផ្តល់ ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយ កាត់ បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រស កម្ម ភាព វិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះ គម្រោង វិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិ យោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់ សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរ កិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨ ។
វិធានការទាំង៣ប្រភេទខាងលើ ត្រូវបានគិតគូរ និងអនុវត្តដូចតទៅ៖
-វិធានការទី១៖ វិធានការផ្នែកពន្ធដារ និងពន្ធគយ៖
ការលើក ទឹកចិត្ត ផ្នែក ពន្ធដារ និង ពន្ធគយ ត្រូវផ្ដល់ជូនដល់គម្រោង វិនិយោគ និងសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទ រួមមាន៖ ១. គម្រោង វិនិយោគ ឬសកម្មភាពធុរកិច្ចជា គ.ល.គ. ក្នុងវិស័យទូទៅ, ២. គម្រោង វិនិយោគ ឬ សកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាព និង ៣. គម្រោងពង្រីកនៃ គ.ល.គ. ក្នុងឆ្នាំ ២០២៥-២០២៨ ។
លើសពីនេះទៀត សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្ត ទាំង បួន ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារតាម នីតិ វិធី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៥ នេះ ដោយទទួលបានការលើក លែងនូវការពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជា ប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។
ក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់, សកម្មភាពធុរកិច្ចទាំងនេះ អាចស្នើសុំការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ ២០២៥នេះ។
-វិធានការទី២. ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ៖
រាជ រដ្ឋា ភិបាល នឹងដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រា ការ ប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និង មធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហ គ្រាស ធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ឥណទាន ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍, ស្របតាម អាទិភាព ដែលត្រូវបានកំណត់ក្នុងគោលដៅ ចំនួន៣ រួមមាន៖ ១. គាំទ្រដល់ដំណើរការវិនិយោគ ឬ ការពង្រីកអាជីវកម្ម, ២. គាំទ្រ ដល់ សកម្មភាពប្រមូលទិញ ឬ ស្តុកទុកកសិផល, និង ៣. ជំរុញអាជីវកម្ម កែ ច្នៃ និង/ឬ វេចខ្ចប់។
-វិធានការទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិ វិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៖
រាជរដ្ឋាភិ បាល ក៏បានដាក់ចេញនូវវិធានការសំដៅចូលរួមកាត់បន្ថយ ថ្លៃ ដើម ផលិតកម្ម និង លើកកម្ពស់ផលិតភាពផលិតកម្ម រួមមាន៖ ១. ការ សម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច, រួមទាំងការស្នើសុំ អាជ្ញា បណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា ព្រមទាំងការចុះបញ្ជី ជា គ.ល.គ.; ២. ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាត ផ្សេងៗ ដែលបម្រើដល់ការអនុវត្ត ឬ ការពង្រីកគម្រោង, ៣. ការពង្រឹង យន្ត ការ ឬ នីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលជាបន្ទុកបន្ថែម របស់ វិនិយោគិន ក្នុងការចុះបញ្ជី និង ដំណើរការអាជីវកម្ម; និង ៤. វិធាន ការផ្សេងទៀត។
ជាមួយគ្នានេះ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការ អនុ វត្ត វិធានការលើកទឹកចិត្តនៃ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល ក៏បាន បង្កើតក្រុមការងារ ជំរុញការវិនិយោគក្នុងភូមិភាគឦសាន, ក្រោម ឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ, ជាក្រុមការងារដែលទទួលបន្ទុកអនុវត្ត, តាមដាន, ត្រួត ពិនិត្យ និងវាយតម្លៃ «កម្មវិធីពិសេស» នេះ និងដើរតួជា «ច្រកចេញចូ ល តែ មួយ» ក្នុងការពិនិត្យ, ការវាយតម្លៃ និង ការអនុម័តគម្រោង, ការផ្ដល់ លិខិត អនុញ្ញាត ឬ អាជ្ញាបណ្ណនានាជាកញ្ចប់ ទៅលើគម្រោងវិនិយោគ ក្រោមវិសាលភាពនៃ «កម្មវិធីពិសេស» នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តា ទាយ ជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និង កសិ-ឧស្សា ហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកប ដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។
ជាក់ស្ដែង ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បរិមាណផលនៃប្រភេទដំណាំ ទាំ ង នេះ ក្នុងខេត្តទាំងបួនមានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។ តួលេខនេះ សបញ្ជាក់ច្បាស់ពី ផលិតភាព និង ភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិ សាស្ត្រ និង អាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំង អស់នេះ ។
ជាមួយគ្នានេះ ភាពសម្បូរបែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាស ធាតុ ត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែន ជម្រកសត្វព្រៃ ជាដើម បានធ្វើឲ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មាន សក្តានុពលទេសចរណ៍ធម្មជាតិ និង អេកូទេសចរណ៍, ជាពិសេសទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសតែប៉ុណ្ណោះ៕