សមត្ថកិច្ច បញ្ឈប់ ការរៀបអាពាហ៍អាពាហ៍ រវាងបុរសជនជាតិចិនជាមួយនារីខ្មែរ នៅស្រុកកៀនស្វាយ
កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានបុរសជនជាតិចិនម្នាក់ លួចរៀបការជាមួយនារីខ្មែរ កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ចុះទៅធ្វើការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នេះ ភ្លាមៗតែម្តង។ ក្រោយពីធ្វើការបញ្ឈប់ ការរៀបអាពាហ៍អាពាហ៍នេះហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿង តាមនីតិវិធីច្បាប់។
ហេតុការណ៍បញ្ឈប់អាពាហ៍ពិពាហ៍កូនកំលោះចិន ជាមួយនឹងកូនក្រមុំខ្មែរ កើតឡើង នៅភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។ ដោយអាពាហ៍ពិពាហ៍នេះ កូនកំលោះឈ្មោះ YANGXIMING អាយុ៣០ឆ្នាំ ជាជនជាតិចិន ដែលស្នាក់នៅភ្នំពេញ ចំណែកកូនក្រមុំឈ្មោះ តូ ស្រីជាតិ អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កូនកំលោះ និងកូនក្រមុំទាំង២នាក់នេះ គឺបានរៀបអាពាហ៍ពិពាហ៍លួចលាក់ ដោយមិនបានសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរឲ្យបានត្រឹមត្រូវ ដោយហេតុនេះ បានជាសមត្ថកិច្ច ចុះមកបញ្ឈប់អាពាហ៍ពិពាហ៍តែម្តង ហើយនិងចាត់ការតាមនិតិវិធី។
សេចក្តីរាយការណ៍បន្តថា កូនកំលោះឈ្មោះ YANG XIMING អាយុ៣០ឆ្នាំ ជាជនជាតិចិន មានទីលំនៅបច្ចុប្បន្នស្នាក់នៅសិប្បកម្មបោះពុម្ភលី.ផេង (រាជធានីភ្នំពេញ) កាន់លិខិតឆ្លងដែនលេខ E82486140 ផុតកំណត់ថ្ងៃទី07.07.2026 និងទិដ្ឋាការលេខ EI01027234 ផុតកំណត់ថ្ងៃទី27.09.2019។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ធ្នូនោះ មានសេចក្តីរាយការណ៍ថា មានពិធីរៀបមង្គលការមួយនៅចំណុចភូមិ-ឃុំខាងលើ ដែលមានកូនកំលោះជាជនជាតិចិន និងកូនក្រមុំជាជនជាតិខ្មែរ ខណៈដែលអាជ្ញាធរស្រុក ពុំបានចេញច្បាប់ទម្លាប់ឲ្យនោះឡើយ៕