ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាជូនពរឯកឧត្តមអភិបាល រាជធានីភ្នំពេញក្នុងឧិកាសបុណ្យចូលឆ្នាំខ្មែរ

45

ភ្នំពេញ៖ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសហការីបានអញ្ជើញមក ជូនពរឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញក្នុងឧិកាសដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលអរណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤,១៥និង១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអបអរសាទរចំពោះឯកឧត្តមង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាមតែងតាំងជាឯក អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកាលពីថ្ងៃទី៧ កុម្ភះ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំង២កម្ពុជា.វៀតណាម,ការពូនជ្រុំសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូអង្វែងរវាងប្រទេសទាំង២លើគ្រប់វិស័យតាមរយះការជួយគ្នាទៅវិញទៅមកក្នុងគោលដៅអភិវឌ្ឍន៏សេដ្ឋកិច្ចប្រទេសទាំង២ឆ្នាំ២០៣០ និង២០៥០ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន អតិតៈ  នាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជានិងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លើកឡើងថាខ្ញុំបានមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដល់  សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏។ឯកឧត្តមបញ្ជាក់ទៀតថា៖សង្ឃឹមថារាជធានីភ្នំពេញនឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៏៕

 

 

អត្ថបទដែលជាប់ទាក់ទង