ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យា ស្ថាន បញ្ជាការ-សេនាធិការ
កំពង់ស្ពឺ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធ ដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅ និងសមិទ្ធ ផល នានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះរួមមាន៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង និងកុំព្យូទ័រ ចំនួន ៧០ គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអុីនធើណេត ជាអំណោយរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារ សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ ថ្នាក់។ ក្នុងនោះ ២ថ្នាក់ សម្រាប់ រៀនចំណេះដឹងទូទៅ និង១ថ្នាក់ សម្រាប់ រៀន វប្បធម៌ សុជីវ ធម៌ និងសីលធម៌។
សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសា លានាយ ទាហា នសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖
១៖ បណ្តុះ ប ណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់ អនុសេនីយ៍ ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជា ការ ងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កង ពល តូចថ្មើរជើង។
២៖ វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់ វរសេ នី យ៍ ត្រី ដល់ថ្នាក់វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹង ទូទៅ យោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជា កម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គ ហ្វឹក ហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និង ក្រសួងការពារជាតិ។
របាយការណ៍របស់វិទ្យាស្ថាន បានឱ្យដឹងថា ខែសីហា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនា ធិការ ចំនួន៧០នាក់ បានសិក្សារយៈពេល៦ខែ និងបានបញ្ចប់វគ្គ នៅ ខែ មីនា ឆ្នាំ២០២៥ កន្លង ទៅនេះ។ ខែតុលា ឆ្នាំ២០២៤ បានទទួល សិក្ខា កាមវគ្គបណ្តុះ បណ្តាល បញ្ជាការ-សេនាធិការ ចំនួន៨០នាក់ សិក្សា រយៈពេល១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវ បញ្ចប់វគ្គនៅខែតុលា ឆ្នាំ២០២៥។
ក្រៅពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ វិទ្យា ស្ថានមានអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ការបណ្តុះ បណ្តាលរួមមាន៖ អគារតូច ធំ ចំនួន៦១ខ្នង, ផ្លូវប្រវែងសរុបចំនួន១០,៧១៤ម៉ែត្រ និងទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថាន ចំនួន ២កន្លែង ផងដែរ៕