ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពន្ធសងសឹក ៨៤ភាគរយរបស់ចិន លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ចូលជាធរមាន

48

ប៉េកាំង៖ការយកពន្ធគយ ៨៤ភាគរយរបស់ចិន លើទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម កាន់តែស្រួចស្រាល់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងអង្រួនទីផ្សារពិភពលោក និងបង្កការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ពន្ធគយរបស់ចិន នឹងត្រូវអនុវត្តលើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកដែលហូរចូលទៅកាន់ទីផ្សាររបស់មហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក។ តាមតំណាងពាណិជ្ជកម្មរបស់អាមេរិក ទំនិញអាមេរិកដែលត្រូវបាននាំចូលទៅកាន់ទីផ្សារចិនមានទំហំ ១៤៣.៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការអនុវត្តពន្ធគយថ្មីរយៈពេល៩០ថ្ងៃលើប្រទេសជាច្រើន លើកលែងតែប្រទេសចិនដែលលោកបានដំឡើងការយកពន្ធដល់ ១២៥ភាគរយ។ នៅក្រោមការផ្អាកជាបណ្ដោះអាសន្ននៃការយកពន្ធគយថ្មីកម្រិតខ្ពស់ដែលបានចូលជាធរមានកាលពីថ្ងៃ សហរដ្ឋអាមេរិកនឹងកំណត់យកពន្ធ១០ភាគរយជាសកលពីបណ្ដាប្រទេស ទាំងអស់ លើកលែងតែចិន។

តែព្រមពេលជាមួយគ្នា លោក ត្រាំ កាលពីថ្ងៃពុធ ទី៩ ខែមេសា បានព្យាករថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងនោះរួមមានទាំងចិន ប៉ុន្តែលោក មិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង