ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនមិនចង់ឈ្លោះគ្នាទេ តែក៏មិនខ្លាចដែរ បើអាមេរិកនៅតែបន្តការគំរាមកំហែងពន្ធ

50

ប៉េកាំង៖នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនមិនចង់ឈ្លោះគ្នាឡើយ ប៉ុន្តែក៏មិនខ្លាចនោះដែរ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តការគំរាមកំហែងពន្ធរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «បុព្វហេតុរបស់អាមេរិកមួយនេះ មិនទទួលបានការគាំទ្រពី ប្រជាជនឡើយ ហើយនឹងបរាជ័យមិនខាននៅទីបញ្ចប់។ ចិននឹងមិនអង្គុយនៅស្ងៀម ហើយបណ្តោយឱ្យសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រជាជនចិន ត្រូវគេជាន់ឈ្លីនោះទេ»។

គួរបញ្ជាក់ថា ការលើកឡើងដូចខាងលើរបស់ក្រសួងការបរទេសចិន គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិន រហូតដល់១២៥ភាគរយ ស្របពេលដែលរូបលោកបានសម្រេចចិត្តផ្អាករយៈពេល៩០ថ្ងៃ នូវការអនុវត្តវិធានការយកពន្ធខ្ពស់ៗ លើប្រទេសជាច្រើន ដោយសារតែទីក្រុងប៉េកាំង បានបន្តដំឡើងពន្ធសងសឹកម្តងហើយម្តងទៀត ដល់៨៤ភាគរយ លើទំនិញអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង