ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រស្រាបៀរកម្ពុជា ផ្តល់ការងារជូនប្រជាពលរដ្ឋ ជាង២០០នាក់ ឲ្យមានការងារធ្វើ

195

ភ្នំពេញ៖ រោងចក្រស្រាបៀរកម្ពុជា បានផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងសហគមន៏នៅ ជុំវិញរោងចក្រ បានជាង២០០នាក់ ឲ្យមានការងារធ្វើ ដើម្បី បង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ទទួលបានបទពិសោធន៏ និងទទួលបានការបណ្តុះបណ្តាលចំណេះ ជំនាញ ដល់កូនខ្មែរជំនាន់ក្រោយបន្ថែមទៀត ។
លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងក្រុមហ៊ុនជីបម៉ុងគ្រុប បានលើក ឡើងថា សព្វថ្ងៃ រោងចក្រស្រាបៀរកម្ពុជា មានបុគ្គលិកទាំងអស់ជាង៣០០នាក់។ ប៉ុន្តែ ជាអាទិភាពខាង រោងចក្រ បានផ្តល់កម្លាំងការងារជូនដល់សហគមន៏នៅជុំវិញក្បែររោងចក្រ បានចំនួនជាង ២០០នាក់ ដើម្បី ជួយពួកគាត់ឲ្យមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។ មិនតែប៉ុណ្ណោះ ខាងរោងចក្រ បានជួយបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជូនបុគ្គលិក ជូនកម្មករ លើផ្នែកបច្ចេកទេស និងផ្នែកការងារគ្រប់គ្រង់បន្ថែមទៀត ដើម្បី ឲ្យបងប្អូនទទួលបានចំណេះជំនាញពិត និងមានបទពិសោធន៏ សម្រាប់បន្តវេនការងារនេះទៅថ្ងៃខាងមុខ។
លោក នាយកផ្នែកធនធានមនុស្សបន្តថា ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងសហគមន៏ នៅក្បែរជុំវិញ រោងចក្របៀរកម្ពុជា ក៏បានបរិច្ចាកជួយដល់សង្គមជាច្រើន ដូចជាជួយសាងសង់ សាលាស្អាត នៅគ្រប់ទីកន្លែង មានរថយន្តពន្លត់អគ្គីភ័យឥតគិតថ្ងៃ មានឡានសំអាតផ្លូវ ជួយផ្តល់អាហារូបករណ៏រាប់ ពាន់នាក់ដល់និស្សិត តាមរយៈសហគមន៏ទាំង២៥-រាជធានៅខេត្ត ពិសេស បានបរិច្ចាកជួយមន្ទីរ ពេទ្យគន្ធបុប្ផា និងបានលើកទឹកចិត្តដល់បុគ្គលិក កម្មករ ដែលបានខិតខំបំពេញការងារផងដែរ។
លោក បានបញ្ជាក់ថា រោងចក្រស្រាបៀងកម្ពុជានេះ គឺបានផ្តល់ការងារឲ្យបុគ្គលិក កម្មការសរុបប្រហែលជាង១ពាន់នាក់។ ចំនែកអ្នកធ្វើការនៅក្នុងរោងចក្រនេះ មានប្រហែល៣០០នាក់ និងបានផ្តល់ទៅឲ្យខាងសហគមន៏នៅក្បែរជុំវិញរោងចក្រ មានប្រហែលជាង២រយនាក់ ក្នុងចំណោម។ដូច្នេះ ការផ្តល់ ការងារឲ្យសហគមន៏នេះ កឺមានច្រើន ច្រើនជាងអ្នកដែលមកពីក្រៅសហគមន៏។
សូមបញ្ជាក់ថា៖ រោងចក្រស្រាបៀរកម្ពុជា បានបង្កើតឡើងនៅឆ្នាំ ២០០៩ និងផលិតផល ចេញ នៅខែ១១ ឆ្នាំ២០១១ ដែលជាស្នាដៃរបស់ខ្មែរពិតៗ។ រោងចក្រស្រាបៀរកម្ពុជាមានបុគ្គលិកជនបរទេស ចំនួន ៣នាក់ ទី១ជនជាតិបែលហ្សិក មានទួនាទីជាអ្នកដឹកនាំ ជួយបង្រៀនកូនខ្មែរ។ ទី២ ជាជាតិម៉ាឡេស៊ី មានតួនាទីជាអ្នកនាំវត្ថុធាតុដើម ទី៣ជនជាតិអង់គ្លេស ដែលមានតួនាទីជាអ្នក ពិនិត្យលើសុវត្ថិភាព សន្តិសុខ ៕ 03 12 18 អត្ថបទ អ៊ួង វុធ

អត្ថបទដែលជាប់ទាក់ទង