ប្រកាសឲ្យពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ឱសថដែលលក់លើ Facebook
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រាប់ដល់ ឲ្យពលរដ្ឋដែលកំពុងប្រើប្រាស់ និងជាវផលិតផលឱសថ ពីគណនី Facebook ឈ្មោះ My Doctor សូមបញ្ឈប់ជាបន្ទាន់ ព្រោះសុទ្ធជាឱសថដែលមិនមានច្បាប់ត្រឹមត្រូវ គ្មានការចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពី ក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ My Doctor ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលខាងក្រោម៖