២ថ្ងៃមុនចូលឆ្នាំប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) អភិបាលរាជធានីភ្នំពេញចុះពិនិត្យទិដ្ឋភាពជាក់ស្តែង
ភ្នំពេញ៖២ថ្ងៃមុនចូលឆ្នាំប្រជាពលរដ្ឋនិងភ្ប្រញៀវទេសចរណ៌មាណ៦០ម៉ឺននាក់ សម្រុកទៅលេងនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) អភិបាលរាជធានីភ្នំពេញពិនិត្យទិដ្ឋភាពជាក់ស្តែង។
នៅថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនិងភ្ប្រញៀវទេសចរណ៌មាណ៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ក្រោមកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។នេះបើតាមការបញ្ជាក់ពីឯកឧត្ដម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ។
នៅរសៀលថ្ងៃអាទិត្យទី១៣មេសានេះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានអញ្ជើញចុះទៅពិនិត្យទិដ្ឋភាពជាក់ស្តែង និងការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា២០២៥។
ចំណែកគណៈបញ្ជាការឯកភាពរារដ្ឋបាលជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃ្លាំង ហួត និងឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណីយដ្ឋានវត្ដភ្នំ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្ដភ្នំ» ដែលមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមលេងកម្សាន្ត។
ដោយឡែកចំពោះសភាពការណ៍ទូទៅ គឺឃើញមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដយ៉ាងច្រើនកុះករ គិតមកត្រឹមម៉ោង ១៤:៣០នាទីនេះ ហើយក៏មិនមានអ្វី គួរឱ្យកត់សម្គាល់ផងដែរ៕