សម្តេចមហាមន្ត្រី គុយ សុផលធ្វើពិធីប្រុងពលី ដើម្បីរៀបចំព្រះរាជពិធី នៅក្តារបែនមុខប្រាសាទអង្គរវត្តខេត្តសៀមរាប
សៀមរាប៖នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមុខងារសាធារណៈបានអម សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលី ដើម្បីរៀបចំព្រះរាជពិធី នៅក្តារបែនមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។ នេះជាកិច្ចពិធីបែបសាសនា ដើម្បីជាការបួងសួងសុំម្ចាស់ទឹកម្ចាស់ដី បារមីវត្ថុសក្តិសិទ្ធិថែរក្សាប្រាង្គប្រាសាទអង្គរ សូមយាងប្រោះព្រំរក្សាដល់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
គណៈកម្មការរៀបចំព្រះរាជពិធី បានត្រៀមលក្ខណៈរួចរាល់ទាំងស្រុងដើម្បីអនុវត្តភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់សព្វព្រះរាជហឫទ័យស្តេចយាងជាអធិបតីដឹកនាំព្រះរាជពិធីដោយផ្ទាល់ដើម្បីសេចក្តីសុខចម្រើន នៃព្រះនគរ និងប្រជានុរាស្រ្តគ្រប់ៗរូប៕ដកស្រង់ពីផេកឯកឧត្ដមហ៊ុន ម៉ានី