ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីរៀបចំទីតាំងផ្ញើទោចក្រយាន ចំនួន៥ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)

42


ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កន្លងមក ការរៀបចំ សង្ក្រាន្តវត្តភ្នំ និងដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) បានទទួលការគាំទ្រ និងការធ្វើដំណើរ មកកម្សាន្តយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកកម្សាន្ត នៅទីតាំងទាំងពីរ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ឱ្យរដ្ឋបាលខណ្ឌដូនពេញ និងចំការមន រៀបចំទីតាំងចំណត ទោចក្រយាន ក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើស ១០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំង ចំនួន០៥ ដូចខាងក្រោម៖
១-សួនច្បារខាងក្រោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC)
២-នៅមុខសាលសន្និសីទចតុមុខ
៣-ខាងជើងវត្តឧណ្ណាឡោម
៤-សួនច្បារផ្សារចាស់
៥-សួនច្បារអតីតទីលានប្រជាធិបតេយ្យ។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ចំណតទោចក្រយាន នៅតាមទីតាំងទីសាធារណៈ ក្រៅពីទីតាំង ទាំង០៥ខាងលើ ហើយជួបប្រទះបញ្ហាការយកកម្រៃសេវាចំណតទោចក្រយានលើសពីតម្លៃកំណត់ខាងលើ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១១ ៨៩ ៨៩ ៨៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ត្រូវអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង