ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖បន្លំខ្លួនជិះរ៉ឺម៉កកង់បីផង ដើរថ្មើរជើងផងចុះអង្កេតមើលទិដ្ឋភាពជាក់ស្តែងនាពេលរាត្រី ក្នុងក្រុងសៀមរាប ដែលសម្រេចចិត្តរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

35

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ បានឆ្លៀតចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនាពេលរាត្រី ក្នុងក្រុងសៀមរាប ដើម្បីពិនិត្យមើលការរៀបចំអបអរសាទរឆ្នាំថ្មី ក៏ដូចជាការដើរកំសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។
សម្តេចធិបតីបញ្ជាក់ថាសម្តេចមានការរំភើប ដែលសម្រេចចិត្ត រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះ បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានា នៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញផងដែរ។
នេះបើយោងតាមរយៈបណ្តាញទំនាក់ទនងសង្គមផ្លូវការ សម្តេចបានបង្ហោះវីដេអូ និងសំណេរដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖យប់មិញខ្ញុំឆ្លៀតជិះរ៉ឺម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែង នៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មី ក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកំសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street។
សម្ដេចធិបតីខ្ញុំមានការសប្បាយរីករាយ ដែលបានឃើញនូវការសហការគ្នាយ៉ាងល្អ រវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជន និងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរ និងសកម្មភាពកំសាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។
ទោះជាយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរលេងកំសាន្តយ៉ាងច្រើនកុះករ និងមានការប្រគំតន្ត្រីកំសាន្តផង។
ខ្ញុំមានការរំភើបណាស់ ដែលការសម្រេចចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះ បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានា នៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញផងដែរ។
សម្ដេចបន្តថា៖ដំបូងរូបខ្ញុំក្លែងបន្លំខ្លួនដោយពាក់មួក និងពាក់ម៉ាស់កុំអោយគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ បាននោះទេអញ្ចឹងបានទទួលទាំងទឹក ទាំងម្សៅផងដែរ។
សម្ដេចខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។
ខ្ញុំក៏សូមអរគុណ ចំពោះសមត្ថកិច្ចទាំងអស់ ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានដើរកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ។សៀមរាបយប់ថ្ងៃអាទិត្យ ទី១៣ មេសា ២០២៥៕

អត្ថបទដែលជាប់ទាក់ទង