សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តទទួលទេវតាឆ្នាំថ្មី នៅប្រាសាទបាយ័ន
សៀមរាប៖សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងលោក លោកស្រី និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញក្នុងពិធីសូត្រមន្តទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលយាងចុះមកនៅម៉ោង ៤:៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ។
ពិធីសូមបួងសួងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសុំពរជ័យ សេរីសួស្ដីដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបតែសុខ សន្តិភាព និងសុខសុភមង្គល នៅក្នុងឆ្នាំនេះផងដែរ៕