ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកប្រតិប​ត្ដិការបំ​បែកសំណុំរឿង ករណីឆបោ​ក​ដែលមាន​លក្ខណៈ​ជាប្រព័ន្ធ​ អង្គការចាត់​តាំងបង្កើតភ្នាក់ងា​រឥណទាន(CO)ក្លែង​ក្លាយ​

87


កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរ​បាលខេត្តកំពង់ស្ពឺ​ នៅថ្ងៃទី៤ខែធ្នូនេះ បានឲ្យដឹងថា កំលាំង​នគរបាល​ផែនការ​ងារ​សន្ដិសុខ​ បើកប្រតិប​ត្ដិការបំ​បែកសំណុំរឿងករណីឆបោ​ក​ដែលមាន​លក្ខណៈ​ជាប្រព័ន្ធ​ អង្គការចាត់​តាំងបង្កើតភ្នាក់ងា​រឥណទាន(CO)ក្លែង​ក្លាយ​ ឲ្យនិយាយធានានិងបញ្ជូនមនុស្សទៅខ្ចីប្រាក់ពីប្រជាពលរដ្ឋ​ ដើម្បីយ​កទៅ​បង់ផ្ដាច់នៅតា​ម​ធនាគារ​-គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជនរយៈពេលខ្លីផ្ដល់ការប្រាក់ខ្ពស់។

កំលាំង​ជំនាញ​ផែនការ​ងារ​សន្ដិសុខ​ នៃ​ស្នងការដ្ឋាននគរ​បាលខេត្តកំពង់ស្ពឺ​ បានបើកប្រតិបត្ដិការបំបែកសំ​ ណុំរឿងករណីឆបោកប្រាក់ជា​ប្រព័ន្ធដែលមានលក្ខណៈអង្គការចាត់តាំងច្បា​ស់លាស់ក្នុងការទំនាក់ទំនងជាមួយ​ម្ចាស់បំណុលនិ​ងភ្នាក់ងារផ្នែកកម្ចីឥណទាន​ (CO)ក្លែង​ ក្លាយ​ ហើ​យចាត់តាំងមនុស្សអោយធ្វើជាកូនបំណុល​ដែលត្រូវ​ខ្ចីប្រាក់​ដើម្បី​យកទៅបង់ផ្ដាច់នៅតាម​ធនា​គា​រ​ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន​មួយចំនួន​។
ក្រោមកិច្ចដឹក​នាំដោយផ្ទាល់ពីលោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំ​ង​ជំនាញ​សន្ដិសុខ​ខេត្ត​ បានឃាត់ខ្លួនមនុ​ស្សមួយក្រុមមានចំនួន​ ៧​ នាក់​ ប្រុស​ ១នាក់​ ជាអ្នកដឹកជញ្ជូនមធ្យោបាយ​ ​ក្នុង​នោះ​រួមមាន​ ៖​ ១-​ឈ្មោះ​ ភឿង សុភ័ន ភេទ ស្រី អាយុ​ ២៥ឆ្នាំ ទីលំ​នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្ថិត​នៅ​ផ្ទះ​ជួលម្ដុំ​ ហាងខារាអូខេរស្មីអង្គរ​ (ជាមេក្លោង) មានមុខរបរ​ អ្នករកសុី​ចងការប្រាក់​ និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាមធនាគារ​ ​២-ឈ្មោះ​ នី​ វណ្ណា​រី​ ភេទ​ ស្រី​ អាយុ​ ៣១ឆ្នាំ ទីលំ​នៅភូមិផ្សារគីឡូលេ​ខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (ជាមេក្លោង)​ ៣-ឈ្មោះ ភឿង​ ចាន់ឌី ភេទ ស្រី អាយុ ២៩ឆ្នាំ ទីលំ​នៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំ​រោ​ងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក​)​ដើរតួរជាអ្នកខ្ចីប្រាក់ជាបងបង្កើត​ឈ្មោះ​ភឿង​ សុភ័ន​ ៤-ឈ្មោះ អ៊ូច សុភា ភេទ ស្រី អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេ​ត្ដ​​កណ្តាល (រួមគំនិត​ក្នុង​អំពើ​ឆបោក​)​ ៥-ឈ្មោះ ស៊ឹម លាប ភេទ ស្រី អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំព​ង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក)​ ៦-ឈ្មោះ ប៉ែន ស្រីមាន ភេទ ស្រី អាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ផ្សារដីហុយ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (រួម​គំនិតក្នុងអំពើឆបោក)​ ៧-ឈ្មោះ ផូ ថេងភេទ ប្រុស អាយុ ២៤ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ (សមគំនិត​)និងបុគ្គល​ ២​នាក់​ទៀត​កំពុង​គេចខ្លួន​ តាំង​ខ្លួន​ជាភ្នាក់ងាររបស់​ធនាគារ​(CO)​ តាមការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ ទទួល​ផែន​ការ​ងារ​សន្ដិសុខ​ ថាអ្នកទាំង​ ៧​នាក់​នេះគឺជា​បក្ខពួក​ក្រុម​តែមួយដែលស្ថិតក្រោមការ​បញ្ជាដឹកនាំ​របស់​ឈ្មោះ​ ភឿង​ សុភ័ន​ និងឈ្មោះ​ នី​ វណ្ណា​រី​ ជាអ្នករៀបចំ​ផែនការ​ធ្វើ​ការទំនាក់ទំនងជាមួយអ្នកមាន​ប្រាក់​និងអ្នកមានមុខរបររកសុីចង​ការប្រាក់ឯក​ជន​ បន្ទាប់ពី​មានការទំនាក់ទំនងរួចគឺឈ្មោះភឿង​សុភ័ន​និងឈ្មោះ​នី​ វណ្ណា​រី​ បានបញ្ជា​ឲ្យ​អ្នកក្រោមឱវាទទៅជួបជាមួយនិងម្ចាស់ប្រាក់​ដើម្បី​ទទួល​ប្រាក់​ ក្នុង​ករណី​ខាងម្ចាស់ប្រាក់ចង់ដឹងថា​នៅខ្វះលុយប៉ុន្មាន? នៅ​ធនាគារ​ឯកជន​មួយ​ណា​? អ្នកណាជាអ្នកកាន់ឯកសារកូនបំណ​លគឺ​គេបានឲ្យលេខទូរស័ព្ទភ្នាក់ងារ(CO)ក្លែង​ក្លាយ​ ទៅដល់ម្ចាស់ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់​របស់​អតិថិជន​ដែលចង់ខ្ចីបង់ផ្ដាច់និងការផ្ដល់កម្ចី​អោយវិញ​។ ក្រោយទទួល​បានប្រាក់រួចគឺត្រូវ​យកប្រាក់មកប្រគល់ឲ្យឈ្មោះភឿង​ សុភ័ន​ និងឈ្មោះ​នី​ វណ្ណា​រី​ ហើយពួកគេនឹងទទួល​បាន​កំរៃមួយចំនួនពីការដើរតួរសម្ដែងក្លែងបន្លំ​នេះ ។


មុនដំបូង​ក្រុមនេះ​ដើ​រ​ស៊ើបរកអ្នកមានប្រាក់​ រួចទៅទាក់ទងរបៀបខ្ចីប្រា​ក់រយៈពេល​ខ្លី​ ២-៣​ ថៃ្ង​សងវិញដោយសន្យាផ្ដល់ការប្រាក់​ខ្ពស់​ ​រួច​ចាប់​ផ្ដើម​បញ្ជូន​មនុស្ស​ទៅខ្ចីជាបន្ដបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈានដល់ការឆបោកតែម្ដង​ បើមានការសួរនាំពួកគេឆ្លើយ​លេសនេះ​ លេសនោះ​ ថា​ធនាគារ​កំពុង​ជាប់បិតបញ្ជី​ ចំថៃ្ង​បុណ្យសុំថែម២ថៃ្ង​ទៀតគឹតការតាមហ្នឹងទៅ។
បច្ចុប្បន្ន​មេខ្លោងឈ្មោះភឿង​ សុភ័ន​ នេះត្រូវ​បាន ម្ចាស់​បំណុលម្នាក់​ជួយរត់​ការ​ធានា​ចេញពីពន្ធនា​គារខេត្ដកំពង់ស្ពឺ​ (តុលាការ​ដាក់ឲ្យស្ថិតនៅក្រៅឃុំជា​បណ្ដោះអាសន្ន​ក្នុងអំពើឆបោកប្រាក់)​ដ៏​ច្រើនសន្ធឹកសន្ធាប់ជា​ង​ ១.០០០.០០០​ (មួយលាន​ដុល្លា​រអាមេរិក​) និងកំពុងរងបណ្ដឹងជាច្រើនទៀត​នៅស្ថាប័នអយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ និងរាជធានីភ្នំពេញ​ ដែ​លម្ចាស់បណ្ដឹងខ្លះចាញ់បោ​កឈ្មោះភឿង​ សុភ័ន​ ម្នាក់​ៗមិនតិចជា​ង ២​ មុឺ​ន​​ដុល្លានោះទេ​​។ បច្ចុប្បន្ន​មេ​ខ្លោងនិងជនពាក់ព័ន្ធ​ករណី​ខាងលើ​ ជំនាញ​បានកសាងសំណុំ​រឿង​​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យ​ការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង