ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«តាកែវសង្ក្រាន្ដ» អបអរសាទរឆ្នាំថ្មី ពលរដ្ឋរាប់ម៉ឺននាក់ កំពុងនាំគ្នាកម្សាន្ដសប្បាយក្នុង, សន្ដិសុខ និងសណ្ដាប់ធ្នាប់ ត្រូវធានាបានយ៉ាងល្អប្រសើរ

28

តាកែវ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃ ទី១ នៃពិធីបុណ្យចូលឆ្នាំថ្មគ ប្រពៃណីយ៍ជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់បាននាំគ្នាសម្រុកមកលេងកម្សាន្តនៅទីតាំងសួនច្បារមាត់បឹងតាកែវ ដែលបានរដ្ឋបាលខេត្តតាកែវ បានរៀបចំ «តាកែវសង្រ្កាន្ដ ឆ្នាំ២០២៥» រយៈពេល៣ថ្ងៃ។
ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ រដ្ឋបាលខេត្តតាកែវ បានរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត នៅបរិវេណសួនច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានព្រឹត្តការណ៍សប្បាយ ប្លែកៗជាច្រើន ដូចជាការរៀបចំតំបន់ត្រជាក់ចិត្ត ដែលមានការដាក់រថយន្តបាញ់ទឹក និងបាញ់ពុះសាប៊ូ ការប្រគំតន្រ្តីព្រមទាំងបានរៀបចំទីតាំងកម្សាន្តសប្បាយៗជាច្រើនទៀត រួមមាន៖ ពិធីសាសនា, ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ, ភូមិល្បែងប្រជាប្រិយ លេងទាញព្រ័តយក្សប្រវែង៨៤ម៉ែត្រ និងទស្សនីយភាពសិល្បៈចម្រុះ និងតាកែវភូមិកំណើតខ្ញុំ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរ ដែលជាកេរដំណែលតាំងពីយូរលង់ណាស់មកហើយជាពិសេសទៅទៀតនោះ ក៏មានការ Free WiFi ថែមទៀតផង។
សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវធានាបានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដើម្បីបង្កបរិយាកាសកក់ក្ដៅជូនពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្រោមម្លប់នៃសុខសន្ដិភាព៕

អត្ថបទដែលជាប់ទាក់ទង