ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញព្រឹត្តិការណ៍ចងចាំបំផុតនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច

23


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហាញនូវព្រឹត្តិការណ៍ចងចាំបំផុតនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច។
ព្រឹត្តិការណ៍ចងចាំ ត្រូវបានសម្តេចរំលេច ក្នុងសំណេរអមដោយរូបភាពជាច្រើនសន្លឹក ដូចខាងក្រោម៖រឿងដែលចងចាំ នៅក្នុងខែមេសាកាលពីជាង ៥០មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ៤ មេសាកន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ (៤មេសា១៩៧០.៤ មេសា ២០២៥)។ ១៣មេសា កន្លងមកជាខួបលើកទី៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំ ជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាមនាចុងខែមីនា១៩៧៤(១៣ មេសា ១៩៧៤ ១៣ មេសា ២០២៥)។ ចុងក្រោយនៅថ្ងៃ ១៦មេសាជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥. ១៦ មេសា ២០២៥)។
ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេស នៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ ជីវិតពេលមានភរិយា ជីវិតពេលមានកូន ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួត តែប្រហែលត្រូវរង់ចាំយូរបន្តិច ព្រោះចៅៗកំពុងរៀន៕

អត្ថបទដែលជាប់ទាក់ទង