ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី

22

ភ្នំពេញ៖កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីមកពីប្រទេសចំនួន១៥ប្រទេស។
សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកុមារាកម្ពុជាមួយរូប ដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យា ហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ហើយក៏តែងតែដណ្តើមបានមេដាយមាសផងដែរ។
ទាំងសម្តេចតេជោ ហ៊ុន សែន ជាជីតា, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាឪពុកម្តាយនោះ តែងបង្ហាញមោទនភាពចំពោះកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង