ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ប្រកាសបទឈប់បាញ់ អ៊ុយក្រែន រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ

38

ក្រុងមូស្គូ៖ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter» ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថាការប្រយុទ្ធនឹងផ្អាករហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។
តាមសារព័ត៌មាន RT រុស្ស៉ី នឹងបញ្ឈប់ការវាយប្រហារទាំងអស់នៅអ៊ុយក្រែន ហេីយសន្មត់ថាភាគីអ៊ុយក្រែននឹងធ្វើតាមការប្រកាសនេះដូចគ្នា។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោក ពូទីន ថាកំពុងលេងសេីចនឹងអាយុជីវិតមនុស្ស ខណៈការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានលាន់ឮទូទាំងប្រទេសក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ។
លោក ពូទីន ថា បទឈប់បាញ់បុណ្យ Easter ចាប់ផ្តើមល្ងាចថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ ទោះជាយ៉ាងណានៅវេលាម៉ោង ៥ និង ១៥នាទីល្ងាចថ្ងៃដដែល លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះដ្រូនរបស់រុស្ស៉ី ត្រូវបានរកឃើញហោះលើដែនអាកាសរបស់អ៊ុយក្រែន ៕

អត្ថបទដែលជាប់ទាក់ទង