ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ កំពត តម្លៃ ១០លានដុល្លារ

27


កំពត៖នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ កំពត។
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំ គ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើង នៅលើ ផ្ទៃ ដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូន រាជ រដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវ បេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធ ទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធ គ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗ ទៀត សម្រាប់ប្រតិបត្តិការកំពង់ផែ។
តាមការគ្រោង ទុក របស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាច រ ណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពី ទីតាំងបត់នាវារហូត ដល់ ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូ ម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។
កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាច អនុញ្ញាត ឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។
ដោយមើលឃើញនូវសក្តានុពលដ៏សម្បើមនៃវិស័យទេសចរណ៍តាមផ្លូវសមុទ្រ ដែលបានផ្តើមចេញពីគម្រោងនេះ និងសំណង់ហេដ្ឋា រច នា សម្ព័ន្ធ ដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបាន សាង សង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍នេះ នឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹក លើស ពី ៣ម៉ែត្រ ទទឹងប្រវែងពី ១៦០ម៉ែត្រ ទៅ ៣៤០ម៉ែត្រ ដែល មានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូត ដល់ផ្ទៃសមុទ្រ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើក ការ ដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការ សាង សង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាង សង់ ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោម ឥណ ទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧ ប ករណ៍ សម្ភារ បរិក្ខារការិយាល័យជាដើម។
ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់កំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាតំណាងរាជ រដ្ឋា ភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រតិ បត្តិ ការ និងការថែទាំ (O&M Agreement) នៃកំពង់ផែទេសចរណ៍ អន្តរ ជាតិកំពត ជាមួយក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្រុម ហ៊ុន មានកាតព្វកិច្ចក្នុងការប្រើប្រាស់ គ្រប់គ្រង ធ្វើប្រតិបត្តិការ ជួស ជុល ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងបរិក្ខារផ្សេងៗ និង មានសិទ្ធិក្នុងការប្រមូលចំណូលសម្រាប់រយៈពេល ២០ឆ្នាំ ព្រម ទាំងទទួលបានការអនុគ្រោះពន្ធពីរាជរដ្ឋាភិបាលរយៈពេល ៦ឆ្នាំ ដំបូង នៃប្រតិបត្តិការ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និង ដឹក ជញ្ជូន និងក្រុមហ៊ុន បានធ្វើការរួមគ្នាលើការរៀបចំការងារចាំបាច់ មួយ ចំនួន មានជាអាទិ៍ ការពិនិត្យផ្ទៀងផ្ទាត់លើទិដ្ឋភាពទូទៅនៃឋប នី យ ភណ្ឌផែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារបច្ចេកទេស និង ការបំពាក់ឧបករណ៍បរិក្ខារចាំបាច់សម្រាប់ប្រតិបត្តិការ ការរៀបចំ លិខិត បទ ដ្ឋានគតិយុត្ត ដើម្បីបើកឱ្យដំណើរការជាផ្លូវការនូវកំពង់ ផែ នេះ ជាមួយប្រទេសជិតខាងនិងអន្តរជាតិ និងការរៀបចំបង្កើតគណៈ កម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការនិងការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងយន្តការគ្រប់គ្រងគម្រោង ផង ដែរ។
បន្ទាប់ពីទទួលបានសិទ្ធិនិងកាតព្វកិច្ចសម្រាប់ធ្វើប្រតិបត្តិការ និង ការ ថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពតស្របតាមកិច្ចព្រមព្រៀងមក ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក ក៏បានបូមស្តារប្រឡាយនាវា ចរណ៍ នៅត្រង់ទីតាំងខាងមុខកំពង់ផែនិងកន្លែងបត់នាវា និងចំណុច ផ្សេងទៀតមួយចំនួនដែលជាឧបសគ្គដល់ការធ្វើដំណើររបស់នាវា ហើយបច្ចុប្បន្ននេះ នាវាដឹកអ្នកដំណើរ ដែលមានចំណុះរហូតដល់ ៣០០នាក់ អាចចូល-ចេញកំពង់ផែនេះបានដោយសុវត្ថិភាព។
កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានអនុញ្ញាតឱ្យបើកដំណើរ ការប្រតិបត្តិការសាកល្បងសម្រាប់រយៈពេល៣ខែ គិតចាប់ពីថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ការធ្វើ ប្រតិបត្តិការពេញលេញ និងត្រូវកំណត់ឱ្យប្រារព្ធពិធីសម្ពោធបើកឱ្យ ដំណើរការជាផ្លូវការនៅថ្ងៃនេះ។
ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជា ការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរ ជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ ការ តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តា កោះ នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹង រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែម ដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុម ហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំង កម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និង បណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ថែម ទៀត។
នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក បានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាដៃគូក្នុងស្រុក ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្ត នានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជា លទ្ធ ផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ កំពង់ផែនេះទទួលបានភ្ញៀវ ទេសចរសរុបជាង ៥,០០០នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ និង ដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន ក៏បានសិក្សាអំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មកំពង់ផែនេះ ជំរុញលើកកម្ពស់ លំហូរ ទេសចរណ៍ ឬសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និង ពង្រីក វិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង