ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីថៃ ប្រកាសថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលើកពេល

13

បាងកក៖នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Paetongtarn មិនបានបញ្ជាក់ពីហេតុផលនៃការលើកពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira ដែលជាប្រធានដឹកនាំក្រុមអ្នកចរចារបស់ថៃ នឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា ថៃជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដែលកំពុងប្រឈមមុខនឹងការយកពន្ធគយកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសយកពន្ធគយ ទៅវិញទៅមក ៣៦ភាគរយលើទំនិញនាំចូលពីថៃ។ តែការយកពន្ធកម្រិតខ្ពស់លើបណ្ដាប្រទេសជាច្រើនត្រូវបានលោក ដូណាល់ ត្រាំ ពន្យារពេល ៩០ថ្ងៃ ដើម្បីទុកផ្លូវសម្រាប់កិច្ចចរចា៕

អត្ថបទដែលជាប់ទាក់ទង