ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ វាយប្រហារខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន

13

ម៉ានីល៖គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា វេលាម៉ោង ៦:១៧នាទីល្ងាច ម៉ោងនៅក្នុងតំបន់។ នេះបើតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
វិទ្យាស្ថានបានបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅជម្រៅ ១១៧ គីឡូម៉ែត្រ ហើយមានទីតាំងប្រហែល ២៩៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Sarangani។ ការរញ្ជួយនេះក៏ត្រូវបានទទួលអារម្មណ៍នៅក្នុងទីក្រុង Santos និងខេត្ត Sarangani, South Cotabato និង Sultan Kudarat ផងដែរ។
PHIVOLCS បានព្រមានថា ការរញ្ជួយដីនេះអាចនឹងបង្កឲ្យមានរំញ័របន្តបន្ទាប់ (aftershocks) និងអាចបង្កការខូចខាត។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរណាមួយនៅឡើយទេ។ ប្រជុំកោះហ្វីលីពីន តែងតែជួបប្រទះសកម្មភាពរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្តោយ «ខ្សែក្រវាត់ភ្លើង» (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង