ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន ចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ សង្ស័យពីបទទទួលសំណូក

12

ក្រុងប៉េកាំង៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា ចិនបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ប្រឆាំងអំពើពុករលួយ លោក Li Gang ដោយសង្ស័យពីបទទទួលសំណូក ខណៈប្រទេសនេះបន្តបង្រ្កាបអំពើពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
លោក Li Gang ធ្លាប់ជាប្រធានក្រុមអធិការកិច្ច និងត្រួតពិនិត្យវិន័យរបស់គណបក្សកុម្មុយនិស្តចិន ដែលមានតួនាទីខាងធនធានមនុស្ស ផ្តល់តួនាទីឱ្យសមាជិកបក្ស។
ចិន បាន និង កំពុង ធ្វើ ការ ប្រឆាំង មន្រ្តីថ្នាក់ខ្ពស់ ជុំវិញបញ្ហា អំពើ ពុក រលួយ ដោយ បើកការស៉ើបអង្កេត ចាប់តាំងពី ឆ្នាំ មុន ទៅ លើ ទេសាភិបាលរង ធនាគារ កណ្តាល មន្ត្រី យោធា លំដាប់ កំពូល និង អតីត ប្រធាន ក្រុមហ៊ុន ប្រេង និង ឧស្ម័ន ដ៏ ធំ មួយ នៅប្រទេសចិនផងដែរ។
ប្រធានាធិបតី លោក ស៉ី ជីនពីង ចាត់ទុកអំពើពុករលួយថា ជាការគំរាមកំហែងដ៏ធំបំផុតចំពោះបក្សកុម្មុយនិស្ត។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមអ្នកឃ្លាំមើល ការប្រឆាំងអំពើពុករលួយកំពូល កាលពីខែមករា លោក ស៉ី ថា អំពើពុករលួយនៅតែរីករាលដាល ហើយកំពុងកើនឡើងនៅក្នុងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង