ករណីដាច់ចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយសារការដាច់ចរន្តអគ្គិសនីរវាងប្រភពសាំងក្រូនខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងបន្ទុកនៅរាជធានីភ្នំពេញ
ភ្នំពេញ៖អគ្គិសនីកម្ពុជា រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានប្រកាសពីករណីដាច់ចរន្តអគ្គិសនីក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយសារតែការដាច់ចរន្តអគ្គិសនី រវាងប្រភពសាំងក្រូនខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងបន្ទុកនៅរាជធានីភ្នំពេញ។
អគ្គិសនីបានបញ្ជាក់ថា នៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីកម្ពុជា សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕