ធ្លាក់យន្តហោះធុនតូច មួយគ្រឿង ចូលសមុទ្រ Hua Hin ប្រទេសថៃ, ស្លាប់ មនុស្ស ៥នាក់ និងបាត់ខ្លួនម្នាក់
បាងកក៖យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា នេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១ បានរាយការណ៍ពីគ្រោះថ្នាក់នេះ នៅម៉ោង ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។ រមណីយដ្ឋានមាត់សមុទ្រមួយនេះ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។
យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មាន ពីឡុត ៣ នាក់ អ្នកបច្ចេកទេស ២ នាក់ និង វិស្វករ យន្តហោះ ម្នាក់ នៅ លើ យន្តហោះ។
គួរបញ្ជាក់ថា ការស៉េីបបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕