សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ ផ្នែកថវិកា នៃព្រឹទ្ធសភាអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាកការងារ
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Paul Grove លេខាធិការ នៃ អនុគណៈកម្មការ ថវិកា ព្រឹទ្ធសភា សហរដ្ឋអាម៉េរិក ជួបសម្តែងការគួរសម និងពិភាក្សា ការងារ ស្តីពីកិច្ចសហប្រតិបត្តិការអនាគតរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅវិមានសន្តិភាព៕