ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ចំនួន ៧នាក់ ត្រូវបានតុលាការបញ្ជាឱ្យឃាត់ខ្លួន

21

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ ចំនួន ៦នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ។ ការឃាត់ខ្លួនក្រុមជនឆបោករូបនេះ បានធ្វើឡើង កាលពីម៉ោង ១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋរងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ នៅមុខស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ដែលស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានភ្នំពេញ ។
ប្រជាពលរដ្ឋរងគ្រោះជាង ៣០នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលម្នាក់ ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល ៧ខែហើយ មិនបានទៅធ្វើការនៅប្រទេសកូរ៉េ ។

ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើង តាំងពីព្រឹករហូតដល់យប់ជ្រៅ មិនត្រូវគ្នា
ដោយមានការបញ្ជាពីអភិបាលរាជធានី ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានី និងមានការចូលពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកំលាំង ចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិក ដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យយូហាក់ តែម្តង។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អេស.ភី យូហាក់ចំនួន ៦នាក់ ត្រូវបានតុលាការបញ្ជាឱ្យឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។

ឈ្មោះជនសង្ស័យចំនួនចំនួន០៧នាក់
១/ឈ្មោះ គុជ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន ភី,វ៉ាយ,អូ,អេស,អេ,គ្លូប៊ល,ឯ,ក មានទីលំនៅផ្ទះលេខ៧៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
២/ឈ្មោះ គុជ ពិសី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនាយកប្រតិបត្តិសាលា មានទីលំនៅ ផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
៣/ឈ្មោះ រាជ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខE22 សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤/ឈ្មោះ ទូច សុភក្រ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ផ្ទះE0 ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
៥/ឈ្មោះ យឹម សុបុត្រា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
៦/ឈ្មោះ ស្រូច ឈឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិក មានទៅលំនៅ ផ្ទះជួ២១ ផ្លូវបេតុង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ
៧/ឈ្មោះ សេង ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅផ្ទះជូល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
+សម្ភារៈដកហូតរួមមាន:
-សញ្ញាបត្រទុតិយភូមិក្លែងក្លាយចំនួន០៣ច្បាប់ ។
-បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្តុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង