សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម
ភ្នំពេញ៖នៅព្រឹកនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម។ នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើសម្តេចតេជោ នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំ វៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា វៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។
នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើសម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមានលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ៕
យោងតាមផេកផ្លូវការសម្ដេចតេជោហ៊ុន សែន
#កម្ពុជា #Cambodia
#ហ៊ុនសែន #HunSen
#ព្រឹទ្ធសភា #Senate
#អរគុណសន្តិភាព ##ThanksPeace