ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖សូមប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ ទាំងអ្នកធ្វើដំណើរ អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នានិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក

21

តាកែវ៖ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ ដែលមាន តម្លៃ១៨៨លានដុល្លារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើផ្លូវ ឱ្យបាន ច្រើន និងកាន់តែខ្វាត់ខ្វែងបន្ថែមទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។ តែយ៉ាងនេះក្តី សម្តេចបវរធិបតីបានអំពាវដល់ប្រជាពលរដ្ឋ ដែល ប្រើប្រាស់ផ្លូវទាំងអស់ ទាំងអ្នកធ្វើដំណើរ អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ថែមទាំងអំពាវនាវដល់ ប្រជាពលរដ្ឋដែល ចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលបច្ចុប្បន្ននេះ បាន បង្កឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនគូរឱ្យកត់សម្គាល់ ពោលគឺច្រើនជាងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៅទៀត។
ទន្ទឹមគ្នានេះ សម្តេចក៏អំពាវនាវឱ្យវិស័យឯកជន ធុរជន ទាញយកសក្តានុពលពីផ្លូវទាំងអស់នេះឱ្យបានច្រើន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ។
សូមជម្រាបថា ផ្លូវជាតិលេខ៤១ ៣១ និង៣៣ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅ កាន់ការងារជានាយករដ្ឋមន្ត្រី។
ផ្លូវជាតិទាំង៣ខ្សែនេះ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ពីខេត្តភាគពា យព្យ ប្រទេស ទៅកាន់ខេត្តជាប់សមុទ្រ ភាគនិរតី ៕ 

អត្ថបទដែលជាប់ទាក់ទង