ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបមេដឹកនាំកំពូលៗរបស់វៀតណាម

14

ហូជីមិញ, វៀតណាម៖ក្នុងដំណើរអញ្ជើញចូលរួមអបអរសាទរខួប ៥០ឆ្នាំនៃ ការ បង្រួបបង្រួមប្រទេសវៀតណាម នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានអញ្ជើញជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ មេដឹកនាំកំពូលៗ របស់វៀតណាម ជាបន្តបន្ទាប់។
មេដឹកនាំកំពូលរបស់វៀតណាម ដែលសម្តេចតេជោ បានជួបនោះរួមមាន៖ ឯកឧត្ដម ជិន ថាញ់មិន ប្រធានរដ្ឋ សភាវៀតណាម, ឯកឧត្ដម តូ ឡឹម អគ្គលេខាមជ្ឈិមបក្ស កុម្មុយនីស្ត វៀតណាម, ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្ដម តូ ឡឹម, នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់ របស់ កម្ពុជា អញ្ជើញទៅប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួប៥០ ឆ្នាំ នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ៕

អត្ថបទដែលជាប់ទាក់ទង