ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាចារពិតរបស់ឯកឧត្ដមហ៊ុន ម៉ានី ៖ពេលមកកាន់វិមានរដ្ឋសភាសារជាថ្មី យើងខ្ញុំតែងតែបាននឹករលឹកគោរពដឹងគុណដល់ឥស្សរជនជាប្រតិបត្តិករជំនាន់មុន

18

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកថា៖ថ្ងៃនេះ ខ្ញុំមានកិត្តិយសដោយបានត្រឡប់មកកាន់វិមានរដ្ឋសភាសារជាថ្មី។ ពេលដែលខ្ញុំ និងសហការីបានមកដល់ទីនេះ ក្រៅពីការ នឹក រលឹកដល់អនុស្សាវរីយ៍ល្អៗកន្លងមក យើងខ្ញុំតែងតែបាននឹករលឹកគោរពដឹងគុណដល់ឥស្សរជនជាប្រតិបត្តិករជំនាន់មុន ដែលបាន លះបង់ ត្រួសត្រាយផ្លូវ បង្ហាត់បង្ហាញ ដឹកនាំតម្រង់ទិស ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងបាននាំមកនូវថ្នាលសន្តិភាព និងការអភិវឌ្ឍដល់យើងខ្ញុំ។
ឯកត្ដមហ៊ុន ម៉ានីបន្តថា៖បរិយាកាសទាំងនេះ បាន អនុញ្ញាត ឱ្យយើង ខ្ញុំទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយមានឱកាសរៀនសូត្រ បានបំពេញតួនាទី ភារកិច្ច ហើយបានរួមចំណែកជាវិជ្ជមាន ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ និងបម្រើប្រជាជនរបស់យើង។
ថ្ងៃនេះ ខ្ញុំ និងសហការី ទទួលបានឱកាសដើម្បីធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក។ ខ្ញុំពិតជាមានមោទនភាព ណាស់ចំពោះការបោះជំហាន ទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ ជំរុញល្បឿន នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
តាមរយៈសំណេរនេះឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តទៀតថា៖សមិទ្ធផលដែលសម្រេចបានអាស្រ័យដោយកត្តាចំនួន២គឺ៖ (១)កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំ និងតម្រង់ទិសជាប្រចាំ ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ (២)កត្តានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័ននានា ដែលបានវេញជាធ្លុងមួយ បំពេញគ្នា គាំទ្រគ្នា សហការគ្នា សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមក ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីផ្តល់សេវាសាធារណៈ កាន់តែប្រសើរជូនប្រជាជន និងឆ្ពោះទៅកាន់ ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕យោងតាមផេកផ្លូវការរបស់ឯកឧត្ដមហ៊ុន ម៉ានី

អត្ថបទដែលជាប់ទាក់ទង