ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនជាង២៣០នាក់ ករណីចាប់ជំរិតទារប្រាក់ ត្រូវបញ្ជូនទៅចិនវិញ

66


ភ្នំពេញ៖ ជនជាតិចិន ចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ពា​ក់​ព័ន្ធករណីឆបោក គំរាម​គំហែង និងជំរិតទារប្រាក់ ត្រូវ
បណ្ដេញចេញពីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ តាមជើងយន្តហោះរបស់ប្រទេសចិន។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញចេញជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) តាមជើងយន្តហោះពិសេសទៅប្រទេសចិនវិញ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនជាតិចិនទាំង២៣២នាក់ខាងលើ ត្រូវបានសម្ថកិច្ចកម្ពុជាបង្រ្កាបបាន កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨ នៅទីតាំងប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តតាកែវ។
ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ ដែលនិយាយស្រួលស្តាប់ទៅ គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះ៖
ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង៦០នាក់ 
ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ជាង១០នាក់(ប្រុស)
ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ប្រមាណ៧០នាក់ 
ទីតាំងទី៤៖ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនប្រមាណ៩០នាក់ សរុបទាំង៤ទីតាំង ជាង២៣០នាក់ ស្រីជិត៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង