ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធភូមិភាគពិសេសដណ្ដើមមេដាយមាស២គ្រឿងក្នុងចំណោម៣គ្រឿង

128

​ភ្នំពេញ:ការប្រកួតកីឡាប៉េតង់ជើងឯកជាតិឆ្នាំ២០១៨ដែល ចាប់ផ្ដើមពីថ្ងៃទី៣មកនោះបានបញ្ចប់ហើយនៅ
ល្ងាចថ្ងៃទី៥ធ្នូនាទីលានពហុកីឡដ្ឋានជាតិ ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីបិទការប្រកួតនេះ ។
ការប្រកួតឆ្នាំនេះមានសមាគម-ក្លិបចំនួន២១ចូលរួមប្រកួត ។វិញ្ញាសាដែលសាក់ឲ្យប្រកួតមាន ចំនួន៣គឺវិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-១ចំនួន៨ក្រុម ។វិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-២មាន២៤ក្រុម
និងវិញ្ញាសា៣នាក់ទល់៣នាក់នារីមានចំនួន១២ក្រុម ដែលការប្រកួតសរុបមានចំនួន១៣៤ប្រកួត ។

សម្រាប់វិញ្ញាសា៣នាក់ទល់៣នាក់នារីលេខ១បានទៅក្លិបយោធភូមិភាគពិសេសដែលប្រកួតផ្ដាច់ព្រ័ត្រឈ្នះ ក្រុមកីឡាការិនីក្រសួងមហាផ្ទៃ១៣ ទល់ ៨ ហើយធ្វើឲ្យមហាផ្ទៃបានចំណាត់ថ្នាក់លេខ ២ ។ចំណាត់ថ្នាក់លេខ២បាន
ទៅទីស្ដីការគនៈរដ្ឋមោន្ត្រី-១ និងចំណាត់ថ្នាក់លេខ ៤បានទៅក្លិបកងយោធពលខេមរភូមិន្ទ ។
វិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក-២ចំណាត់ ថ្នាក់លេខ១បានទៅសមាគមក្រសួងមហាផ្ទៃ១លេខ២បានទៅក្លិបនាគរាជ-២ ចំណាត់ថ្នាក់លេខ៣បាន ទៅក្លិបទីស្ដីការគនៈរដ្ឋមន្រ្តី-១ និងចំណាត់ថ្នាក់លេខ៤បានទៅក្លិបនាគរាជ-១ ។

​ចំពោះវិញ្ញាសាបុរស៣នាក់ទល់៣នាក់ក្របខ័ណ្ឌក-១ ចំណាត់ថ្នាក់លេខ ១បានទៅក្លិបយោធភូមិភាគពិសេស លេខ២សមាគគមក្រសួងការពារជាតិ ។សូមបញ្ជាក់ថា នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្លិបយោធភូមិភាគពិសេសឈ្នះ
ក្រសួងការបារចាតិ១៣ទល់២ ។ចំណាត់ថ្នាក់លេខ៣បានទៅ អគ្គនាយកដ្ឋានភ័ស្ដុភារហិរញ្ញវត្ថុក្រសួងការពារជាតិ
និងចំណាត់ថ្នាល់លេខ ៤ក្លិបសេនារាជសីហ៍ ។

អត្ថបទដែលជាប់ទាក់ទង